+855 (0) 63 900 025 info@espro-cambodia.com Mon - Sat 7:30 to 17:00, Sunday - CLOSED

One of ES-Pro’s inspired work

វាជាការងារដ៏ជំរុញទឹកចិត្តមួយរបស់ អ៊ីអេសប្រូ ដែលបានសាងសង់អគារបណ្ដុះបណ្ដាល អន្ដេវាសិកដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន (បារ) និងសម្អាងការ ក្នុងបរិវេណសាលាបាយដែលស្ថិតនៅទីតាំងថ្មីជិតវត្ដស្វាយក្នុងឆ្នាំ២០១៦។ សាលាបាយផ្ដល់នូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃ ក្នុងវិស័យបដិសណ្ឋារកិច្ចទៅដល់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពបន្ដការសិក្សា។

សំណើរការងារសាងសង់របស់យើងនៅពេលនោះត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងយល់ព្រមដោយភាគីសាលាបាយ ដោយផ្អែកលើភាពជឿជាក់លើគម្រោងដែលអ៊ីអេសប្រូបានបញ្ចប់កន្លងមក ការប្ដេជ្ញាចិត្តសម្រេចគម្រោងតាមកាលបរិច្ឆេទ និងការគាំទ្រសេវាកម្មក្រោយគម្រោងបញ្ចប់។ ក្រៅពីនេះ បុព្វហេតុរបស់ក្រុមហ៊ុនអ៊ីអេសប្រូ ក៏ជាកត្ដាជះឥទ្ធិពលដល់ការសម្រេចចិត្ដរបស់គណៈគ្រប់គ្រងសាលាបាយដែរ។

ពួកយើងស្ញប់ស្ញែងបុព្វហេតុរបស់សាលាបាយ ការរួមចំណែកដែលមិនអាចកាត់ថ្លៃបានរបស់ពួកគាត់សម្រាប់យុវជនកម្ពុជា គឺពិតជាពិបាកគណនាណាស់។ ចូលរួមគាំទ្របេសកម្មរបស់សាលាបាយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការជួញដូរមនុស្ស តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

It was one of ES-Pro’s heartfelt inspired works to be constructor for Sala Baï Hotel & Restaurant School in 2016 at her new location nearby Wat Svay. The compound consists of training and boarding building, a Hotel, a restaurant (with bar) and beauty salon. Sala Baï offers the free vocational training in hospitality; this program is exclusively devoted to helping underprivileged young Cambodians. Visit here for details, 

Our work proposal was then deliberately reviewed and approved through the proven credibility of our completed projects, our commitment toward deadline and post-construction support. Our company’s WHY was still among factors resulted the decision.

We appreciate the Cause of Sala Baï, her invaluable contribution to Cambodian youth is considerable. Support Sala Baï’s mission in fighting poverty and human trafficking through vocational training.

You may interest

Other Post

Sign up to get update right in your inbox