Series of getting to know our ES-Pro’s team
{English Below}
ថ្ងៃនេះ សូមណែនាំឲ្យស្គាល់ក្រុមការងាររបស់អ៊ីអេសប្រូម្នាក់ គឺលោក ឃី សារឹទ្ធ ដែលជាប្រធានគម្រោងរបស់យើង។ សារឹទ្ធគឺជាបុគ្គលិកចាស់វស្សាម្នាក់ដែលទទួលបានការគោរពស្រឡាញ់ពីក្រុមការងារ និងបុគ្គលិក ជាង កម្មករក្រោមបង្គាប់។ គាត់បានចាប់ផ្ដើមអាជីពជាមួយអ៊ីអេសប្រូ ចាប់តាំងពីថ្ងៃដែលក្រុមហ៊ុនបានបង្កើតឡើង។ គាត់បានដើរតួរយ៉ាងសំខាន់ក្នុងការសម្របសម្រួលគម្រោង ចាត់ចែងកម្លាំង និងសម្ភារៈប្រើប្រាស់តាមការដ្ឋាន។ គាត់ជាមនុស្សដែលមានការជំរុញខ្លូនឯង និងតែងស្វះស្វែងរៀនសូត្រនូវចំណេះដឹងថ្មីៗ រាប់តាំងពី យន្ដការី អគ្គិសនី ទឹក។ មានដើមកំណើតនៅខេត្ដតាកែវ ប៉ុន្ដែបានផ្លាស់មករស់នៅសៀមរាបតាំងពីកំឡុងឆ្នាំ ២០០០។ គាត់បានរៀបការ និងមានកូន ៣នាក់ (ស្រី១ ប្រុស២)។ នៅពេលទំនេរគាត់ចូលចិត្ដនៅជាមួយក្រុមគ្រសារ និងទស្សនាខ្សែភាពយន្ដ។
Today, in our series of getting to know ES-Pro’s team, Mr. Key Sarith who is our Project Manager. Sarith is a long-serving and well-respected staff. He started his career since the 1st day of company’s existence. He has played very important role in facilitating the projects, organizing manpower at sites and construction materials. He is self-motivated and eager to learn new skills from mechanical, electrical and plumbing. A native of Takeo Province and moved to Siem Reap since 2000, he is married and has 3 children (a daughter and 2 sons). He likes spending his spare time with his family and watching his favorite movies.

