+855 (0) 63 900 025 info@espro-cambodia.com Mon - Sat 7:30 to 17:00, Sunday - CLOSED

Happy Pchum Ben Day

រីករាយពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ក្រៅពីពិធីបែបសាសនា បុណ្យភ្ជុំបិណ្ឌក៏ជាឱកាសសម្រាប់ការជួបជុំគ្រួសារ ជាពិសេសសម្រាប់អ្នកដែលរស់នៅ ឬបំពេញការងារឆ្ងាយពីស្រុកកំណើត។ ការជួបជុំសាច់ញាតិ ការចែករំលែកក្ដីគោរព សេចក្ដីស្រឡាញ់ ការនឹករលឹកក្នុងវង្វង់គ្រួសារ គឺជាអត្ដសញ្ញាណនៃភាតរភាពរបស់ខ្មែរយើង។

ក៏ដូចបុគ្គលិកក្នុងវិស័យផ្សេងដែរ បុគ្គលិក កម្មករនៅក្រុមហ៊ុន អ៊ីអេសប្រូទទួលបានការឈប់សម្រាកមានប្រាក់ឈ្នួលសរុបរហូតដល់ទៅ ៥ថ្ងៃ សម្រាប់ពិធីបុណ្យដ៏មានសារៈសំខាន់មួយនេះ។ នេះគឺជាផ្នែកមួយនៃការយកចិត្ដដាក់របស់អ៊ីអេសប្រូ ដើម្បីធ្វើឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ និងសុខុមាលភាពទៅដល់កម្មករក្នុងវិស័យសំណង់។

ក្នុងកំឡុងពេលនេះដែរ សូមបន្ដការប្រុងប្រយ័ត្នពីការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ដោយអនុវត្ដវិធីការពារដែលមានស្រាប់។ សូមជូនពរឲ្យការសម្រាករបស់អ្នកទាំងអស់គ្នា ប្រកបដោយ សុវត្ថិភាព និងក្ដីរីករាយ។

Pchum Ben is one of most important festival in Cambodia. It is also a very chance for family reunion beside rituals, especially for people who live or work away from their hometown. Collection among each family’s relatives, sharing their respects, loves, nostalgias is the identification of our Khmer’s fraternity.

Like workers in other fields, workers at ES-Pro receive up to 5 paid holidays in total (3 public holidays, 1 advance public day and 1 day off) during this critical celebration. This is one of ES-Pro’s cares to improve working condition and welfare for construction workers.

Meanwhile, please be cautious of the pandemic with all existing preventive methods. We wish everybody safe and pleasant holidays.

You may interest

Other Post

Introduction to Team Crews

ES-Pro Care

Sign up to get update right in your inbox